លោកអ្នកមិនត្រឹមតែអាចដាក់បានតែមួយប្រភេទក្នុងប្លក់មួយនោះទេ គឺអាចដាក់បានគ្រប់ទាំងអស់ តែសូមស្វែងយល់បន្ថែមដោយខ្លួនឯងបន្តទៀត។ អ្វីដែលសំខាន់ជាងនេះទៅទៀតលោកអ្នកត្រូវដឹងថា នៅលើទូរស័ព្ទដៃទោះជាគ្មានពុម្ពនោះ ឬគ្មានយូនីកូដ ក៏អាចមើលម៉ូតពុម្ពអក្សរដែលលោកអ្នកបង្កប់ដែរ។ ឥឡូវនេះខ្ញុំសូមបង្ហាញជូនជាឧទាហរណ៍ជាក់ស្ដែងតែម្តង ព្រោះថាបើនិយាយសើៗ ច្បាស់ជាមិនយល់ទេ។ ដូចនេះសូមលោកអ្នកអនុវត្តជាក់ស្តែងជាមួយខ្ញុំតែម្តងទៅ ៖
១-សូមចូលទៅកាន់គេហទំព័ររបស់ Google Web Fonts (សម្រាប់ពុម្ពអក្សរផ្សេងៗទៀត)
-សម្រាប់ពុម្ពអក្សរខ្មែរ សូមចុចទីនេះ Khmer Google Web Fonts
២-ជ្រើសរើសប្រភេទ Font (ពុម្ពអក្សរ) ដែលអ្នកពេញចិត្ត រួចចុចទៅលើសញ្ញាបូក (+) សូមមើលរូប ខាងក្រោម ៖
បញ្ជាក់ ៖ ពុម្ពអក្សរខ្មែរ ដែលគេតែងតែជ្រើសរើសយកមកប្រើគឺ Hanuman ព្រោះពុម្ពនេះស្អាតងាយស្រួលមើល ដំណើរការបានយ៉ាងល្អទាំងនៅលើកុំព្យូទ័រនិងទូរស័ព្ទដៃផងដែរ។
៣-ចម្លងកូដចេញពីផ្ទាំងដែលអ្នកបានជ្រើសរើសពុម្ពអក្សរ យកទៅដាក់ពីខាងក្រោម <head> នៃស្បែកប្លក់របស់ អ្នក សូមមើលរូបខាងក្រោម
<link href="https://fonts.googleapis.com/css?family=Hanuman" rel="stylesheet"/> ៤-ចំណុចនេះគឺសំខាន់សម្រាប់ការ Set Fonts ទៅឲ ស្បែកប្លក់របស់អ្នកជំហ៊ានទី១ ៖ Set Font ទៅឲស្បែកប្លក់ទាំងមូលគឺ body
ចូលទៅកាន់ Theme បន្ទាប់មក Edit HTML ស្បែករកពាក្យ body បន្ទាប់មកបន្ថែមឈ្មោះពុម្ពអក្សរដែលអ្នកបានចម្លងចេញពី Google Web Fonts គឺ Hanuman សូមមើលកូដ ដែលបានបង្ហាញនៅខាងក្រោមនេះ ៖
body {
background:#e0e8e7 url() no-repeat fixed top center;margin:0 auto;
font-family: Hanuman,Roboto,sans-serif;
color: #666666;text-align: left;}ជំហ៊ានទី២ ៖ Set Font ទៅឲធាតុជាក់លាក់ណាមួយដោយប្រើប្រាស់ Tool Inspect Elementធ្វើការ Select ទៅលើធាតុណាមួយដែលអ្នកចង់ Set Font ទៅឲវា រួចចុច Mouse ស្តាំយកពាក្យ Inspect Element រួចស្វែងរកឈ្មោះ .Class ឫ #ID (ភាសារបស់ CSS) ឧទាហរណ៍ក្នុងរូបខាងក្រោមគឺ h2.post-title ចម្លងឈ្មោះ Class នោះយកទៅស្វែងរកនៅក្នុងស្បែកប្លក់របស់អ្នក រួចធ្វើការ បន្ថែមឈ្មោះពុម្ពអក្សរ។
អត្ថបទដោយ ៖ Um Chansanith + RithiSeth Tes
សូមអរគុណ! ជួបគ្នានៅគន្លឹះក្រោយៗបន្តទៀត៕




