៙ ទីមួយត្រូវដាក់ POPULAR POSTឲ្យហើយមុនសិន ៖
យើងត្រូវដាក់ ប្រកាសពេញនិយម (POPULAR POST) ដែលមានស្រាប់នៅក្នុង Blogger ជាមុន :
- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក។
- ចូលទៅកាន់ផ្នែក Layout >> រួចចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា Popular Posts រួចចុចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
- លោកអ្នកនឹងឃើញដូចខាងក្រោម ហើយសូមធ្វើការកំណត់ ៖
- Title : ជាឈ្មោះ Gadget អ្នកអាចដាក់ជាភាសាខ្មែរបាន (ប្រកាសពេញនិយម) ឬក៏មិនបាច់ដូរក៏បាន។
- Most viewed : បង្ហាញចំណងជើងប្រកាសដែលមានអ្នកអានច្រើនជាងគេ គិតជា ក្នុងសប្ដាហ៍, ក្នុងខែ ឬក៏ គ្រប់ពេល។ (ស្រេចតែអ្នក)
- Show : កំណត់ការបង្ហាញចំណងជើងប្រកាស ភ្ជាប់មកជាមួយ ៖
+ image thumbnail : កំណត់អោយបង្ហាញរូបភាពតូចក្នុងប្រកាសបើមាន (សូមធីក)
+ snippet : បង្ហាញអត្ថបទសង្ខេបបន្តិចពីក្រោមចំណងជើង (សូមធីក)
- Display up to ... post(s) : កំណត់ចំនួនបង្ហាញចំណងជើងប្រកាស (ខ្ញុំសូមអោយអ្នកបង្ហាញច្រើនបំផុតតែប្រាំបួន (10) ចំណងជើងប្រកាសល្បីៗបានហើយ (អ្នកអាចដាក់តិចជាងនេះ)។
- កំណត់រួចសូមចុចប៊ូតុង Save ដើម្បីរក្សាទុក។ រួចអ្នកអាចចាប់ទាញ Popular Posts Gadget ទៅដាក់នៅទីតាំងសមរម្យ ដែលអ្នកចង់បាន (ឧទាហរណ៍ នៅខាងក្រោមគេបំផុតក្នុងផ្នែកខាងស្ដាំ)។
៙ ជំហានទីពីរ ជាជំហានដែលត្រូវដាក់កូដ ៖
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)





