សុខភាព គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សស្រីម្នាក់ៗ។ ដូចនេះចូរក្រឡេកមើលសញ្ញាព្រមានដែលថាសុខភាពរបស់អ្នកកំពុងថយចុះចាប់ពីពេលនេះតទៅ៖
១.មិនអាចយកឥវ៉ាន់នៅទីខ្ពស់
សកម្មភាពនេះអាចបណ្ដាលមកពីឆ្អឹង ដូចនេះត្រូវពិនិត្យមើលភាពបត់បែននៃខ្នង និងភ្លៅ។
២.ពិបាកដកដង្ហើមពេលឡើង ឬចុះជណ្ដើរ
ប្រសិនបើកត់សម្គាល់ថាអ្នកមានការពិបាកដកដង្ហើម ឬដង្ហើមខ្លី វាបង្ហាញថាសួតរបស់អ្នកកំពុងមានបញ្ហា។
៣.ព្រឹកព្រលឹមភ្ញាក់ឡើងអស់កម្លាំង
មនុស្សដែលទទួលរងអាការៈបែបនេះជារឿយៗមកពីអង្គុយយូរពេក ទើបនាំឲ្យខ្វះថាមពល ជាពិសេសនៅពេលព្រឹកក្រោយពីភ្ញាក់ពីគេង។ ដូច្នេះអ្នកគួរតែទម្លាប់ហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងហោចណាស់ ៥ដងក្នុងមួយសប្ដាហ៍ ឬ ៣០ នាទីរាល់ថ្ងៃ។
៤.យកដៃច្រត់ពេល ក្រោកឡើង
នៅពេលអង្គុយចុះ ឬក្រោកឡើងប្រសិនបើអ្នកមានការលំបាកក្នុងជើង នោះអ្នកគួរតែយកចិត្តទុកដាក់ភ្លាមៗដោយទៅជួបគ្រូពេទ្យ ព្រោះទំនងជាមានជំងឺរលាកសន្លាក់ឆ្អឹង ឬជំងឺពុកឆ្អឹង ។
៥.ជាប់ៗសរសៃ
នៅពេលជួបប្រទះបញ្ហានេះអ្នកគួរតែធ្វើការបង្វិលត្រគាកជាទៀងទាត់ ដើម្បីជួយពង្រឹងសាច់ដុំខ្នង និងមុខងាររួម ហើយក៏អាចបង្ការជំងឺដូចជាឈឺខ្នងរ៉ាំរ៉ៃ៕

