រាងស្ដើងស្លីម គ្មានមនុស្សស្រីណាមិនចង់បានឡើយ ហើយចង្កេះ ក្បាលពោះសុទ្ធតែខ្លាញ់ជាសត្រូវធំបំផុតរបស់មនុស្សស្រី។ សម្រាប់អ្នកមានបញ្ហាលើសគីឡូ ហើយចង់ស្រកច្រើន មានវិធីសម្រកបានដោយគ្មានការញ៉ាំថ្នាំ ឬវះកាត់អ្វីទាំងអស់។
១.ផឹកទឹកភ្លាមបន្ទាប់ពីភ្ញាក់ពីដេក
នៅពេលព្រឹក ការផឹកទឹកមួយកែវនឹងជួយសម្អាតថ្លើម ក្រលៀន និងពោះវៀន។ ក្នុងពេលដំណេកដ៏យូរ រាងកាយតែងតែខ្វះទឹកច្រើន ដូច្នេះបើផឹកកាន់តែច្រើន ជាតិខ្លាញ់បញ្ចេញកាន់តែច្រើន។ ម្ល៉ោះហើយគួរតែត្រៀមទឹកនៅជិតខ្លួន ដើម្បីបានផឹកភ្លាមពេលក្រោកពីដេក។ ចំណាំ៖ បន្ថែមពីលើការរៀបរាប់ខាងលើ អ្នកអាចលាយវាជាមួយក្រូចឆ្មារទឹកឃ្មុំ ឬម្សៅរមៀតស្រស់ៗជាមួយទឹកដោះគោស្រស់ក៏ល្អផងដែរ។
២.ផឹកឲ្យច្រើននៅពេលល្ងាច
នៅពេលល្ងាចជាតិខ្លាញ់ប្រមូលផ្ដុំច្រើន ធ្វើឲ្យរាងកាយឡើងជាតិខ្លាញ់លើស។ នេះហើយជាមូលហេតុដែលល្អបំផុតក្នុងការញ៉ាំផ្លែឈើ ផឹកទឹកផ្លែឈើ បង្កើនបរិមាណទឹកដែលជួយជំរុញការបំប្លែងសារជាតិខ្លាញ់កាន់តែខ្លាំង។
៣.ផឹកទឹកមុនពេលញ៉ាំអាហារ
ទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់របស់មនុស្ស។ ទឹកមិនត្រឹមតែបញ្ឈប់ការស្រេកទឹកភ្លាមៗនោះទេ ទឹកក៏ជួយកំណត់នូវចំណង់អាហារដែលបង្កើតអារម្មណ៍ផងដែរ។ ដើម្បីឲ្យគីឡូស្រកកាន់តែឆាប់សូមបន្ថែមទឹក ៣០០ មីលីលីត្រមុនពេលញ៉ាំអាហារ ១៥-៣០ នាទី។ តស៊ូធ្វើបែបនេះក្នុងរយៈពេលខ្លី នឹងដឹងពីការផ្លាស់ប្ដូរដែលមិននឹកស្មានដល់៕

