សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




ទឹក​ ពិត​ជា​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​រាង​​កាយ​មនុស្ស ហើយ​រាង​កាយ​មាន​ផ្ទុក​ជាតិ​ទឹកពី ​៥៥-៧៨% ។ នៅ​ក្នុង​ទឹក​ គ្មាន​​ជាតិ​ស្ករ ជាតិ​កាបូន ឬ​កាឡូរី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាង​កាយ​នោះ​ទេ វា​​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​រាង​កាយ​មាំមួន​ សុខភាព​ល្អ បើ​ផឹក​​ពី​ ៨-១០​ កែវ​ជា​រៀងរាល់​ថ្ងៃ។ ទឹក​​ជួយ​ផ្តល់​សំណើម​ ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ទាំង​មូល​ដំណើរ​ការ​បាន​ល្អ។ ឥឡូវ​​​ប្រិយមិត្ត​ទៅ​មើល​អត្ថប្រយោជន៍​​សំខាន់ៗទាំង ១០ របស់​ទឹកទាំង​អស់​គ្នា៖
១. ទប់​ស្កាត់​ភាព​អស់​កម្លាំង
បើ​អ្នក​​​ផឹក​ទឹក​តិច​ពេក អ្នក​នឹង​មាន​អារម្មណ៍​ថា​ហត់​នឿយ​អស់​កម្លាំង ព្រោះ​កង្វះ​ជាតិ​ទឹក​ធ្វើ​ឲ្យ​បេះដូង​ពិបាក ក្នុង​ការ​ស្រូប​យក​អុកស៊ីហ្សែន​ពី​ចរន្ត​ឈាម និង​ធ្វើ​ឲ្យ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ដំណើរ​ការ​មិន​​បាន​ល្អ។ ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ហត់។
២. ជំនួយ​ខួរ​ក្បាល​ និង​អារម្មណ៍
ទឹក​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​​អារម្មណ៍​​ល្អ និង​ជំនួយ​ដល់​ការ​គិត​​របស់​អ្នក​ឲ្យ​កាន់​តែ​ប្រសើរឡើង
៣. ជួយ​កុំ​ឲ្យ​ឈឺ​ក្បាល និង​ប្រកាំង
មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល​ពេល​ខ្លះ គឺ​មក​ពី​​អ្នក​ផឹក​ទឹក​មិន​​បាន​គ្រប់​គ្រាន់។ បើ​អ្នក​ព្យាយាម​ផឹក​ឲ្យ​បាន​កាន់​តែ​ច្រើន វា​នឹង​​​ជួយ​ធ្វើ​ឲ្យ​ការ​ឈឺ​ក្បាល​ធូរ​ស្រាល​ជាង​មុន​ច្រើន។
៤. ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ទល់​លាមក
វា​មាន​មុខងារ​ជួយ​ឲ្យ​ក្រពះ​ ពោះវៀន ធ្វើ​ការ​កិន​រំលាយ​អាហារ​បាន​យ៉ាង​ល្អ ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​មិន​ឲ្យ​ទល់​លាមក។
៥. ជួយ​សម្រក​ទម្ងន់
តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ផឹក​​ទឹក​មួយ​កែវ​មុន​ញុំាំ​អាហារ អាច​ធ្វើ​ឲ្យ​អ្នក​មិន​​ញ៉ាំ​ហួស​កម្រិត ថែមទាំង​ជួយ​ដុត​បំផ្លាញ​ជាតិ​ធាត់។ ជាពិសេស​អ្នក​ដែល​​ចង់​សម្រក​ទម្ងន់ ផឹក​ទឹក​ប្រសើរ​ជាង​ភេសជ្ជ:​​មាន​ជាតិ​ស្ករ​ដទៃ​ទៀត​។
៦. ជួយ​កម្ចាត់​ជាតិ​ពុល
វា​អាច​កម្ចាត់​ជាតិ​ពុល​តាម​រយ: ការ​បែក​ញើស​និង​ទឹកនោម​របស់​អ្នក។ ហើយ​ទប់​ស្កាត់​កុំ​ឲ្យ​កើត​ក្រួស​ក្នុង​តម្រង់​នោម​ថែម​ទៀត​ផង​។
៧. គ្រប់​គ្រង​​សីតុណ្ហភាព​ក្នុង​រាងកាយ
ជាតិទឹក​អាច​បន្ថយ​កម្តៅ​ដែល​ចេញ​តាម​ញើស ហើយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ថាមពល​ខ្លាំង​នៅ​ពេល​ហាត់​ប្រាណ។ វា​ក៏​អាច​ជួយ​សន្លាក់ សាច់ដុំ មិន​ធ្វើ​ឲ្យអ្នក​រង​នូវ​ ការ​រមួល​ក្រពើ​និង​គ្រេច​ថ្លោះ​ជា​ដើម។
៨. ជួយ​ឲ្យ​ស្បែក​ស្អាត
​​ជាតិ​សំណើម​អាច​ជួយ​ឲ្យ​ស្បែក​ទន់ ភ្លឺ​រលោង ​​ស្រស់​ថ្លា​ និង​ក្មេង​ជាង​វ័យ។
៩. សង្គ្រោះ​ពេល​អ្នក​ស្រវឹង ​ ផឹក​គ្រឿង​ស្រវឹង​ច្រើន​ធ្វើ​ឲ្យ​អ្នក​នោម​ញឹកញាប់ ហើយ​អ្នក​នឹង​បាត់​បង់​ជាតិ​ទឹក ដូច្នោះ​បាន​ជា​អ្នក​​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​មុន​ពេល​ចូល​គេង នោះ​អ្នក​នឹង​មាន​អារម្មណ៍​ស្វាង​នៅ​ពេល​ព្រឹក។
១០. ជួយ​ឲ្យ​ខ្យល់​ដង្ហើម​ល្អ
ទឹក​អាច​ជួយ​លាង​សម្អាត​អាហារ បាក់តេរី​នៅ​ក្នុង​មាត់​ និង​កាក​សំណល់​នៅ​ជាប់​ធ្មេញ​ដែល​អាច​បង្ក​ជា​ក្លិន​មិន​ល្អ។
ដូច្នេះ​ទោះ​បី​ជាអ្នក​រវល់​ជាមួយ​ការ​សិក្សា​ ឬ​កិច្ច​ការងារ​ផ្សេងៗ​យ៉ាង​ណា​ក៏​ដោយ ត្រូវ​ឆ្លៀត​ផឹក​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​​​ ​២ លីត្រ​ក្នុង​មួយ​ថ្ងៃ។

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top