សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




សុខភាព​ស្បែក​គឺ​ជា​រឿង​សំខាន់​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​យក​ចិត្ត​ទុកដាក់ ព្រោះ​សម្រស់​មនុស្ស​ស្រី​ជា​ផ្នែក​សំខាន់​មួយ​ដែល​បង្កើន​ភាព​ជឿជាក់​ដល់​នារី។ ខាង​ក្រោម​នេះ​គឺ​ជា​រូបមន្ត​ងាយៗ ដែល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត ដោយ​មិន​បាច់​បារម្ភ​ថា​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ៖
១. ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
ការ​ផឹក​ទឹក​បាន​គ្រប់គ្រាន់​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ស្បែក​ព្រោះ​បើ​អ្នក​កង្វះ​ទឹក ស្បែក​នឹង​ស្ងួត ស្រអាប់ មិន​ភ្លឺ​រលោង មាន​សំណើម​ឡើយ។ ​ត្រូវ​ឧស្សាហ៍​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។
២. ញ៉ាំ​បន្លែ និង​ផ្លែឈើ
អ្នក​គួរ​តែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន ៤០០​ទៅ ៦០០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ញ៉ាំ​ផ្លែឈើ និង​បន្លែ​ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា តឹង​មិន​ធ្លាក់យារ។ បែប​នេះ​ហើយ​គួរ​តែ​ទម្លាប់​ញ៉ាំ​បន្លែ ផ្លែឈើ​ឲ្យ​បាន​ច្រើន។
៣. ចៀសវាង​ការ​ត្រូវ​កម្ដៅ​ថ្ងៃ
ពន្លឺ​ថ្ងៃ​មាន​ប្រយោជន៍​នៅ​ពេល​ព្រឹក ហើយ​នៅ​ក្រោម​វា​ប្រហែល ១០​ទៅ​១៥នាទី​ប៉ុណ្ណោះ តែ​បើ​នៅ​យូរ ឬ​នៅ​ពេល​ថ្ងៃ​វិញ​គឺ​ប៉ះពាល់​ដល់​ស្បែក​ខ្លាំង​ណាស់។ បើ​អ្នក​ត្រូវ​ចេញ​ទៅ​ក្រៅ​ត្រូវ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដើម្បី​ជួយ​ការពារ និង​ទប់ស្កាត់​ការ​បំផ្លាញ​ពី​ពន្លឺ​ព្រះអាទិត្យ។
៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់
ការ​គេង​ក៏​សំខាន់​ដែរ​សម្រាប់​សុខភាព​ស្បែក​ព្រោះ​បើ​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ស្បែក​ក៏​មិន​ស្រស់​ថ្លា​ដែរ។ រយៈពេល​ដែល​ល្អ​សម្រាប់​ការ​គេង​គឺ​ចន្លោះ​ពី ៧ ទៅ​ ៨​ម៉ោង ដូច្នេះ​អ្នក​មិន​គួរ​ចូលគេង​យឺត​ពេក​នោះ​ទេ។
៥.ប្រើ​ផលិតផល​សុទ្ធ និង​មាន​គុណភាព​ល្អ
អ្នក​គួរ​តែ​ជ្រើសរើស​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​ការ​ថែរក្សា​ស្បែក​ព្រោះ​បើ​ចេះ​តែ​ប្រើ​នោះ​អាច​ធ្វើ​ឲ្យ​ខូច​ស្បែក​បាន។ ម្យ៉ាង​ទៀត​ការ​ប្រើ​ផលិត​ផល​ដែល​សុទ្ធ និង​មាន​ស្ដង់​ដារ​ត្រឹមត្រូវ​ជួយ​ឲ្យ​ស្បែក​​ស​ស្អាត និង​មាន​សុខភាព​ល្អ​ផង​ដែរ៕

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top