សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




មុខ​គ្មាន​ម្សៅ​ក្រែម ក៏​មិន​ថ្វី អ្នក​នៅ​តែ​អាច​ជឿជាក់​លើ​ខ្លួន​ឯង​បាន​ដដែល ប្រសិនបើ​ចំណុច​ទាំង​នេះ perfect ស្រាប់។ ចំណុច​ត្រូវតែ​ស្អាត ទើប​ធ្វើ​ឲ្យ​ស្រី​ៗ​កាន់តែ​ជឿជាក់ ទាំង​មុខ​គ្មាន​ក្រែម​ម្សៅ មាន​ដូចជា​៖
១.ចិញ្ចើម
នៅ​ពេល​ដែល​គេ​សម្លឹង​លើ​មុខ ចំណុច​ដែល​គេ​កត់​សម្គាល់​ដំបូង គឺ​ចិញ្ចើម។ បើ​ចិញ្ចើម​ធំ​ធម្មជាតិ​របស់​អ្នក​មាន​ភាព​ក្រាស់ ត្រូវ​កាត់​កោរ​ឲ្យ​ស្អាត​សម​នឹង​ទម្រង់​មុខ។
២.ភ្នែក
រក្សា​ភ្នែក​របស់​អ្នក​ឲ្យ​ធំ និង​ស្រឡះ​ល្អ ព្រោះ​ភ្នែក​អាច​ស្រូប​ទាញ​វិត្ត​បាន។ តែ​បើ​អ្នក​មាន​ភ្នែក​មិន​សូវ​ធំ អាច​បន្ថែម​ម៉ាស្ការ៉ា​ស្ដើង​ៗ​បាន។ រង្វង់​ជ្រៅ​ក៏​ជា​ភាព​ហ្មងសៅ និង​ធ្វើឲ្យ​អ្នក​មិន​សូវ​ស្រស់ស្រាយ​ដែរ។ ដើម្បី​ដោះស្រាយ​បញ្ហា​សូម​ទទួលទាន​របប​អាហារ​ត្រឹមត្រូវ គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ក្រែម​លាប​ភ្នែក​ប្រសិនបើ​ចាំបាច់។
៣.ថែរក្សា​ស្បែក
ស្បែក​មុខ​មាន​ជាតិ​សំណើម គឺ​គ្រប់គ្រាន់​ហើយ ទោះ​ខ្មៅ​ក៏​មិន​ថ្វី។ គន្លឹះ​ដ៏​សាមញ្ញ​បំផុត​ចំពោះ​ស្បែក​ស្រស់​ស្អាត ការ​ម៉ាស្សា​ជាមួយ​ទឹកកក ថ្ងៃ​រៀងរាល់​យប់ ១០ វិនាទី នឹង​ជួយ​រុញ​ជាតិ​កង្វក់​ក្នុង​រន្ធញើស​ចេញ​មក​ក្រៅ ហើយ​ជួយ​ឲ្យ​ចលនា​ឈាម​រត់​ស្រួល។
៤.លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ
ស្បែក​ដ៏​ស្រស់​ស្អាត ជា​ស្បែក​អាច​ប្រឈមមុខ​ជាមួយ​បញ្ហា​ធម្មជាតិ ឬ​កម្ដៅ​ថ្ងៃ​បាន។ តែ​ទោះជា​វា​មាន​ភាព​រឹងមាំ ក៏​ត្រូវតែ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​ឲ្យ​រលោង និង​មើល​ទៅ​មាន​សំណើម។
៥.ធ្មេញ​ស
បុរស ៩០% បាន​និយាយ​ថា​ពួកគេ​ខូចចិត្ត ដោយសារ​តែ​មាន​ធ្មេញ​ស​ស្អាត ពេល​ជួប​លើក​ដំបូង។ ប្រសិនបើ​អ្នក​ញ៉ាំ​សូកូឡា​ត្រូវ​ដុស​ធ្មេញ​ភ្លាម​ៗ ដើម្បី​កម្ចាត់​ស្នាម​ខ្មៅ លើស​ពី​ត្រូវ​ពិនិត្យ​ធ្មេញ​ជា​ប្រចាំ ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។
៦.រាងកាយ​ស្រឡូន
កុំ​ភ្លេច​ថា​រូបរាង​ស្រឡូន​ស្អាត គឺ​ជួយ​ឲ្យ​អ្នក​ហ៊ាន​ងើយ​មុខ​ពើង​ទ្រូង​ដើរកាត់​មុខ​បុរស​ដោយ​មិន​ខ្លាច​អ្វី​ទាំងអស់។
៧.សក់​ស្អាត
មនុស្ស​ស្រី​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង តែងតែ​មាន​សក់​រលោង​ស្អាត ដោយ​មិន​ចាំបាច់​ធ្វើ​ម៉ូដ​អ្វី​ច្រើន។ កុំឲ្យ​សក់​បែក​ចុង គឺ​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​មនុស្ស​ទាក់ទាញ​ទៅ​ហើយ៕

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top