សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




បញ្ហា​ជ្រុះ​សក់​គឺ​ជា​រឿង​ថាំ​ចិត្ត​មួយ​របស់​នារី ហើយ​ការ​ជ្រើស​រើស​សាប៊ូ​ដើម្បី​ទប់​ស្កាត់​ការ​ជ្រុះ និង​បណ្ដុះ​សក់​ឡើង​វិញ ក៏​ជា​រឿង​ស្មុគស្មាញ​ដែរ ដោយ​សារ​សាប៊ូ​កាន់​តែ​ច្រើន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ថា​មាន​ប្រសិទ្ធភាព​ តែ​ក្រោយ​ពេល​ប្រើ បែរ​ជា​មិន​ដូច​ការ​ឃោសនា​ទៅ​វិញ។

គ្រឿង​ផ្សំ​គឺ​ជា​របស់​សំខាន់​ដើម្បី​ដឹង​ថា​សាប៊ូ​នោះ​មាន​សារជាតិ​ជំនួយ​ដល់​ការងារ​បណ្ដុះ​សក់ និង​បញ្ឈប់​បញ្ហា​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ឬ​អត់? ដូច្នេះ​ពេល​ទិញ​សាប៊ូ​កក់​សក់ សូម​ពិនិត្យ​មើល​ធាតុ​ផ្សំ​ណា​មួយ​ក្នុង​ចំណោម​ខាង​ក្រោម​នេះ នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត ដូច​អ្វី​ដែល​គេ​ផ្សព្វ​ផ្សាយ​មែន។
១- Minoxidil
វា​ជា​សារធាតុ​គីមី​ (C9H15N5O ) ដែល​ដើរ​តួ​សំខាន់​ជា​​ធាតុ​ផ្សំ​​​ក្នុង​សាប៊ូ​​កក់​សក់​​​ជួយ​ប្រឆាំង​ការ​ជ្រុះ​សក់​ឬ​រោម ជំនួយ​សក់​ឱ្យ​កាន់​តែ​វែង ក្រាស់​ និង​រឹង​មាំ។ ជា​ទូទៅ សារធាតុ​ Minoxidil នេះ​អាច​មាន​ប្រសិទ្ធភាព​ដល់​ទៅ​៩៥%​ឯណោះ។ សារធាតុ​នេះ​មិន​មែន​ត្រូវ​បាន​ប្រើ​ក្នុង​សាប៊ូ​កក់​សក់​តែ​មួយ​មុខ​នោះ​ទេ អ្នក​អាច​ឃើញ​មាន​គេ​ប្រើ​នៅ​ក្នុង​ប្រេង​ធម្មជាតិ​ជា​ច្រើន​ដើម្បី​ម៉ាស្សា​ស្បែក​ក្បាល បង្កើន​លទ្ធភាព​ឱ្យ​សក់​ដុះ​លឿន និង​មាន​ឫស​កែវ​រឹងមាំ។
២-ធាតុ​ផ្សំ​ពី​ប្រេង​ផ្កា​ឡាវេនឌើ
​ប្រេង​ផ្កា​ឡាវេនឌើ​មិន​ត្រឹម​តែ​អាច​ឱ្យ​អ្នក​រំសាយ​អារម្មណ៍​តាន​តឹង​ក្រោយ​ធ្វើ​ការ​ស្ត្រេស​ជា​ច្រើន​ម៉ោង​នោះ​ទេ តែ​វា​អាច​ជួយ​ក្នុង​ការ​ព្យាបាល​ការ​ជ្រុះ​សក់​បាន​យ៉ាង​ល្អ​ទៀត​ផង។ ​វា​ដើរ​តួ​នាទី​ជា​អ្នកលាង​សម្អាត​ស្បែក​ក្បាល​ ធ្វើ​ឱ្យ​សក់​ដែល​ខូច​មាន​សភាព​រឹង​មាំ​ឡើង​វិញ។ ក្រៅ​ពី​មាន​នៅ​ក្នុង​សាប៊ូ​កក់​សក់ ផ្កា​ឡាវេនឌើ​ក៏​ត្រូវ​បាន​គេ​ចម្រាញ់​បន្ថែម​នៅ​ក្នុង​ផលិតផល​សម្រាប់​សក់​ជ្រុះ​ជា​ច្រើន ថ្នាំ​បន្ទន់​សក់ និង​វិធី​ធម្មជាតិ​ដើម្បី​ធ្វើ​ឱ្យ​សក់​រឹង​មាំ​ទៀត​ផង។
៣-ប្រទាល​កន្ទុយ​ក្រពើ
ប្រទាល​កន្ទុយ​ក្រពើ​មាន​ផ្ទុក​សារធាតុ​រ៉ែ​ វីតាមីន អាមីណូអាស៊ីត និង​ស្ករ​រាប់​រយ​មុខ​។ វា​មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ថែរក្សា​ស្បែក​សម្រាប់​នារី​ប៉ុណ្ណោះ​ទេ តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​សក់​ជ្រុះ ធ្វើ​ឱ្យ​សក់​កាន់​តែ​ទន់​ល្មើយ ក្រាស់​និង​រឹងមាំ។ វា​ធ្វើ​ការ​ជា​អ្នក​សម្អាត​ស្បែក​ក្បាល បណ្ដុះ​កោសិកា​ដែល​ងាប់ៗ​ឱ្យ​រស់​ឡើង​វិញ បើក​ផ្លូវ​ឱ្យ​សារធាតុ​បំប៉ន​ទាំង​ឡាយ​អាច​ជ្រៀត​ចូល​ទៅ​ដល់​ស្បែក​ខា​ងក្នុង ទប់​ស្កាត់​ការ​រលាក​ជា​ដើម។
៤-Cellium
វា​ត្រូវ​បាន​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​សុទ្ធសាធ ហើយ​មាន​តួនាទី​៣​សំខាន់​ៗ គឺ ប្រឆាំង​ការ​កើត​មាន​កោសិកា​ងាប់ ប្រឆាំង​ការ​រលាក​ស្បែក​ក្បាល និង​បង្កើន​បរិមាណ​ជាតិ​ខូឡាជិន​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ជា​ច្រើន​បាន​រក​ឃើញ​ថា Cellium​អាច​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ បង្កើន​ការ​លូតលាស់​នៃ​ខូឡាជិន​ដែល​នៅ​ជុំវិញ​​រន្ធ​ដែល​សក់​ដុះ​ចេញ​មក និង​ជំនួយ​ការ​សក់​ដែល​ដុះ​មក​ថ្មី។
៥-Biotin
វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា វីតាមីន​ B ឬ​វីតាមីន​ H។ Biotin​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​លូតលាស់​របស់​រាងកាយ​។ កង្វះ​ជាតិ​ Biotin នេះ​នឹង​ធ្វើ​ឱ្យ​រាងកាយ​មនុស្ស​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ដូច​ជា ជ្រុះ​សក់ ស្បែក​ស្លេកស្លាំង​ ក្រហម​នៅ​ជុំវិញ​ភ្នែក ច្រមុះ មាត់​ និងដៃ​ជើង​ជា​ដើម។ អត្ថប្រយោជន៍​នៃ​ Biotin​ ដែល​គេ​ប្រើ​ក្នុង​សាប៊ូ​កក់​សក់​គឺ ជួយ​ឱ្យ​សក់​កាន់​តែ​រឹង​មាំ បន្ថែម​ភាព​យឺត​នៃ​សរសៃ​សក់ មិន​ឆាប់​ផុយ​ស្រួយ និង​ការពារ​ការ​បែក​ចុង។
ក្រៅ​ពី​ធាតុ​ផ្សំ​សំខាន់​ទាំង​៥​ដូច​បាន​រៀប​រាប់​ខាង​លើ សាប៊ូ​សម្រាប់​អ្នក​ជ្រុះ​សក់​ក៏​មាន​ធាតុ​ចាំបាច់​មួយ​ចំនួន​ទៀត​ដូច​ជា Keratin (ប្រភេទ​ប្រូតេអ៊ីន) វីតាមីន E ប្រេង​ចម្រាញ់​ពី​ផ្លែ​ក្រូច​ថ្លុង ប្រេង​ផ្លែ Jojoba ប្រេង​ចម្រាញ់​ពី​គ្រាប់​អាល់​មុនជា​ដើម សុទ្ធ​តែ​អាច​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​ និង​ទប់​ស្កាត់​បញ្ហា​សក់​ដែល​កំពុង​ជួប​ប្រទះ​បាន៕

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top