សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




បច្ចុប្បន្ន​ជំងឺបាក់​ទឹកចិត្ត​បាន​កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យុវវ័យ​កំពុង​មាន។ មិន​ថា​បញ្ហា​ស្នេហា ការងារ គ្រួសារ អារម្មណ៍​ឈឺចាប់​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ក្លាយ​ជា​ចំណី​នៃ​ជំងឺនេះ​ម្ដង​បន្តិច​ៗ​រហូត​ហ៊ាន​បោះបង់ជីវិត​ខ្លួន​ឯង​ទៀត​ផង។ យ៉ាង​ណា​មិញ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ទម្លាប់​ ៦​យ៉ាង​ដែល​អាច​ឲ្យ​អ្នក​យក​ឈ្នះ​លើ​ជំងឺ​នេះ ដើម្បី​ស្រោចស្រង់​ជីវិត​ដ៏​ស្រស់​ស្អាត​មក​វិញ ៖
១. ធ្វើ​កំណត់​ត្រា​ប្រចាំថ្ងៃ
ការសិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ការ​ធ្វើ​កំណត់ត្រា​ប្រចាំ​ថ្ងៃ​អាច​បន្ថយ​ភាព​តានតឹង និងការ​ថប់បារម្ភ​បាន​យ៉ាង​ប្រសើរ។ វា​អាច​ឲ្យ​អ្នក​បន្ធូរ​អារម្មណ៍​តាម​រយៈ​ការ​បញ្ចេញ​រឿង​ឈឺចាប់​តាម​ពាក្យ​ដែល​អ្នក​សរសេរ ហើយ​នេះ​គឺ​ជា​របៀប​មួយ​ក្នុង​ការ​ព្យាបាល​​ដោយ​ខ្លួនឯង។
២. ផាត់​ពណ៌​ ឬ​គូររូប
សិល្បៈ​គឺជា​ទម្រង់​នៃ​ការ​ព្យាបាល​ដ៏​អស្ចារ្យ​ដែលវាជួយ​ឲ្យ​ធូរស្រាល​យ៉ាងខ្លាំង​ ដូច្នេះ​អ្នក​អាច​ជ្រើស​រើស​គំនូរ​ដើម្បី​ផាត់ពណ៌ ឬ​គូររូប ព្រោះ​ការ​ធ្វើ​របៀប​នេះ​អាច​សម្រួល​ដល់​ផ្លូវ​ចិត្ត និង​ធ្វើ​ឲ្យ​គំនិតអ្នក​កាន់​តែ​ទូលាយ កាន់​តែ​ច្នៃប្រឌិត។
៣. យូហ្កា
ការ​ហាត់​យូហ្កា​មិន​ត្រឹម​តែ​ឲ្យ​អ្នក​រឹងមាំ​ផ្នែក​ខាង​ក្រៅ​ទេ តែ​វា​មាន​ប្រសិទ្ធភាព​ខ្លាំង​ទៅលើ​អារម្មណ៍ និង​ផ្លូវ​ចិត្ត​អ្នក។ មាន​មនុស្ស​ជាច្រើន​បាន​ហាត់​វា​ដើម្បី​ឲ្យ​ផ្លូវ​ចិត្ត​ពួក​គេ​ធូរស្រាល និង​ស្រស់ស្រាយ ដូច្នេះ​អ្នក​ក៏​គួរ​តែ​សាកល្បង​វា​ដែរ។
៤. ថែសួន​
យោងទៅតាមJournal of Health Psychologyបានឲ្យ​ដឹងថា​ការថែរក្សាសួនច្បារ​ត្រូវ​បាន​បន្ថយកម្រិតអរម៉ូន cortisol ​និងបង្កើនអារម្មណ៍របស់អ្នក ដែល​ជា​សកម្មភាពមូលដ្ឋានមួយ​នាំអ្នកទៅ​កាន់​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​ផ្សារ​ភ្ជាប់ជាមួយធម្មជាតិ។ វា​ពិត​ជា​ទទួល​បាន​អារម្មណ៍​ល្អ​នៅ​ពេល​អ្នក​ព្យាយាម​យក​ការគិត​របស់​អ្នក​ទៅ​ថែរក្សា​សួនច្បារ​ឲ្យ​បាន​ស្អាត។ ម្យ៉ាង​ទៀត អ្នកវិទ្យាសាស្ដ្រក៏បញ្ជាក់​ដែរថាបាក់តេរីនៅក្នុងដីអាចជួយធ្វើឱ្យកោសិកាខួរក្បាលដែលផលិត serotonin មានប្រសិទ្ធភាពខ្ពស់។ ការថែសួនជាធម្មជាតិប្រឆាំងនឹងការធ្លាក់ទឹកចិត្ត​បាន​យ៉ាង​ប្រសើរ។
៥. លេង​ជាមួយ​សត្វ​ចិញ្ចឹម
ការ​លេង​ជាមួយ​សត្វចិញ្ចឹម​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កក់ក្ដៅ ធូរស្រាល ពីព្រោះ​ពួក​វា​មាន​​ភាពស្មោះត្រង់​ មិន​ចេះ​កុហក​អ្នក​ហើយ​ពួក​វា​នឹង​នៅ​កំដរ​អ្នក​ស្ដាប់​អ្នក​និយាយ​រឿង​គ្រប់​យ៉ាង​យ៉ាង​ស្ងៀមស្ងាត់។ ការសិក្សាបានបង្ហាញថាការចំណាយពេលជាមួយសត្វឬមានសត្វជាដៃគូរបស់អ្នកគឺមានភាពវិជ្ជមានសម្រាប់សុខភាពផ្លូវចិត្ត​របស់អ្នក។
៦. ស្ដាប់​តន្រ្តី
តន្ត្រី​ជាពិសេស​តន្ត្រីបុរាណ​អាចមានឥទ្ធិពល​យ៉ាង​ស្ងប់ស្ងាត់​និងត្រូវបាន​គេប្រើក្នុងការព្យាបាល​សម្រាប់ភាពតានតឹង។ អ្នក​អាច​ចំណាយ​ពេល​ស្តាប់តន្ត្រីយ៉ាងហោច​ណាស់ ៣០ នាទី​ក្នុងមួយថ្ងៃ​​ព្រោះ​វាធ្វើឲ្យ​សម្ពាធឈាមរបស់អ្នកចុះខ្សោយ, បេះដូង​លោត​ញាប់​ហើយ​វា​កាត់បន្ថយការថប់បារម្ភ និងកម្រិតស្ត្រេស​បាន​យ៉ាង​ល្អ៕

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top