សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




ប្រសិនបើ​អ្នក​គិត​ថា បុរស​នឹង​ទទួល​យក​ការ​រួមភេទ​គ្រប់​យ៉ាង​ ដោយ​មិន​គិត​ពី​រឿង​អ្វី​សោះ​នោះ។ អ្នក​ប្រហែល​ជា​ភ្ញាក់ផ្អើល​ ដោយសារ​ការ​​គិត​ខុស​ បុរស​ៗ​ជាច្រើន​មាន​បញ្ជី​ឈ្មោះ​ពី​អ្វី​ដែល​ពួកគេ​មិន​ចូលចិត្ត​នៅ​ពេល​រួមភេទ។
១.ភាព​មិន​ច្បាស់លាស់​ដែល​ស្រី​ៗ​ត្រូវ​ធ្វើ៖ មនុស្ស​ប្រុស​មិន​ចូលចិត្ត​ពេល​រួម​ភេទ ដៃគូ​ធ្វើ​ខ្លួន​រឹងឆ្កឺត​ដោយ​មិន​មាន​សកម្មភាព ឬ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ព្រោះ​មើល​ទៅ​ដូចជា​សកម្មភាព​ចាប់​បង្ខំ។
២.ធ្វើ​ខ្លួន​អេះអុញ៖ បើ​ដល់​ដំណាក់កាល​នៅ​គ្រែ​តែ​ពីរ​នាក់​ហើយ​នោះ បាន​ន័យ​ថា​ការ​រួម​ភេទ​គឺ​មាន​ការ​ព្រមព្រៀង​គ្នា។ ដូចនេះ​ឫកពា​អេះអុញ ជា​រឿង​ដែល​បុរស​ស្អប់​បំផុត ព្រោះ​គ្មាន​សេចក្ដី​សុខ។
៣.ធ្វើ​ខ្លួន​ដូច​តួ​កុន​សិច៖ បើ​ទោះ​ជា​មនុស្ស​ប្រុស​ចង់​ឲ្យ​ដៃគូ​បញ្ចេញ​ភាព​រោលរាល​ក៏​ពិត​មែន តែ​មិនមែន​ធ្វើ​ខ្លួន​ដូច​តួអង្គ​ក្នុង​រឿង​សិច​ឡើយ។
៤.នៅ​តែ​គ្មាន​បទពិសោធន៍៖ អ្នក​ទាំងពីរ​ធ្លាប់​រួម​ភេទ​ជាមួយ​គ្នា​រាប់​មិន​អស់ តែ​ខាង​ស្រី​នៅ​តែ​ធ្វើ​ខ្លួន​ជា​មនុស្ស​គ្មាន​បទពិសោធន៍ ខាង​ប្រុស​ពិតជា​ធុញ​នឹង​បង្ហាត់បង្ហាញ។
៥.ជា​អ្នក​ដឹកនាំ៖ មនុស្ស​ប្រុស​បើ​ទោះ​ជា​មិន​អាច​នាំ​ដៃគូ​ទៅ​ដល់​ចំណុច​កំពូល​បាន​ច្រើន​ដង​មែន ប៉ុន្តែ​គេ​នៅតែ​ព្យាយាម​គ្រប់​ពេល។ តែ​ប្រុស​ៗ​មិន​ចូលចិត្ត​ឲ្យ​មនុស្ស​ស្រី​ជា​អ្នក​ដឹកនាំ​វិញ​ទេ ថា​ឲ្យ​ធ្វើ​បែបនេះ ឬ​បែប​នោះ។
៦.គ្មាន​អារម្មណ៍៖ បើ​អ្នក​គ្មាន​អារម្មណ៍ ប្រាប់​តាម​ត្រង់ពេល​បបួល​ភ្លាម ​កុំ​ធ្វើ​ឫក​ដូច​គល់ឈើ​ពេល​ដៃគូ​ចាប់ផ្ដើម​ចូល​ប្រយុទ្ធ។
៧.មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង៖ ពេល​រួម​ភេទ​មនុស្ស​ប្រុស​ចូលចិត្ត​បើក​ភ្លើង​ឲ្យ​ភ្លឺ តែ​ខាង​ស្រី​បែរជា​ទាមទារ​ឲ្យ​បិទ ព្រោះ​មិន​ទុក​ចិត្ត​លើ​ខ្លួនឯង។
៨.ភ័យខ្លាច៖ មនុស្ស​ស្រី​ឲ្យតែ​បុរស​ចាប់ផ្ដើម​បែរជា​ពោល​ពាក្យ​ថា​ខ្លាច​ភ្លាត់ស្នៀត​មាន​កូន ធ្វើឲ្យ​ខាង​ប្រុស​អស់​អារម្មណ៍​រលីង៕

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top