មនុស្សស្រីយើងកាលនៅយុវវ័យមិនដែលខ្វល់រឿងបញ្ហាដើមទ្រូងយារធ្លាក់អីនោះទេ។ តែចូលមកដល់វ័យមានគ្រួសារមានកូន សម្រស់ចាប់ផ្ដើមបាត់បង់ ហើយដើមទ្រូងចាប់ផ្ដើមយារធ្លាក់ដូចគ្នា។ ដើមទ្រូងយារធ្លាក់នេះធ្វើឲ្យមនុស្សស្រីបាត់បង់ភាពជឿជាក់ខ្លាំង តែពូកនាងអាចបង្ការមិនឲ្យមានរឿងនេះបានដោយចាប់ផ្ដើមអនុវត្ត ៥ វិធីនេះពីឥឡូវទៅ៖
១. ពាក់អាវទ្រនាប់ឲ្យត្រូវទំហំ
វាជារឿងចាំបាច់ណាស់ដែលត្រូវពាក់អាវទ្រនាប់ឲ្យត្រូវនឹងទំហំដើមទ្រូង ជៀសវាងអាវធំ ឬតូចពេកដែលធ្វើឲ្យខូចទំហំដើមទ្រូង។ បើចំពោះអ្នកហាត់ប្រាណគូរណាស់តែប្រើអាវទ្រនាប់សម្រាប់ហាត់ប្រាណ។
២. លាបក្រែម Moisturizer
ប្រើក្រែម Moisturizer លាបលើដើមទ្រូងដើម្បីបានស្បែកបរិវេណនោះតឹងម៉ត់ល្អ និងការពារយារធ្លាក់។
៣. ម៉ាស្សាដើមទ្រូង
ម៉ាស្សាដើមទ្រូងរបស់អ្នកជាមួយនឹងប្រេងដូង ធ្វើឲ្យសរសៃឈាមមានចរាចរល្អ ធ្វើឲ្យដើមទ្រូងពើងឡើងមិនងាយយារធ្លាក់។
៤. ប្រើជេលបន្ទាលកន្ទុយក្រពើ
ជេលបន្ទាលកន្ទុយក្រពើជួយឲ្យដើមទ្រូងរក្សារូបរាងបានល្អ ហើយស្បែកបរិវេណនោះតឹងណែន និងមានសភាពទន់តែមិនយារ។
៥. ហាត់ Yoga
ហាត់ Yoga មិនត្រឹមតែជួយឲ្យមានរាងស្អាតនោះទេ តែថែមទាំងជួយធ្វើឲ្យដើមទ្រូងស្អាត ព្រោះក្បាច់ហាត់ខ្លះជួយបង្ហាប់ដើមទ្រូងឲ្យមូលក្លំ តឹងណែន។

