សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




ទម្លាប់​ប្រចាំ​ថ្ងៃ​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​និង​លូតលាស់​គ្រប់​ផ្នែក​នៃ​រាងកាយ​។ ហេតុ​នេះ​គួរ​ធ្វើ​តែ​ទម្លាប់​ល្អ ហើយ​បោះ​បង់​ចោល​ទម្លាប់​អាក្រក់​ទាំង​ឡាយ។ ជាពិសេស​មុន​ពេល​ចូល​គេង បើ​អ្នក​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​ជា​ប្រចាំ នោះ​រាងកាយ​អាច​មាន​សុខភាព​ល្អ​ និង​បន្ថែម​អាយុ​រំពឹង​ទុក​បាន​កាន់​តែ​យូរ​។
១- សិត​សក់​មុន​ចូល​គេង (ជួយ​សម្រួល​មុខ​ងារ​ខួរក្បាល​)
យោង​តាម​វិធី​ព្យាបាល​រោគ​របស់​ជនជាតិ​ចិន​ ក្បាលឬ​ខួរ​ក្បាល​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​រាងកាយ ឬ​ហៅ​ថា​ផ្នែក​​ឆ្លាត ដែល​មាន​ទំនាក់ទំនង​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត ឬ​សរសៃ​ឈាម​នៅ​ក្នុង​រាងកាយ​។ គេ​ជឿ​ថា​ ការ​សិត​សក់​មុន​ពេល​ចូល​គេង​អាច​ជួយ​សម្រួល​ដំណើរ​ការ​ខួរ​ក្បាល​បាន​ប្រសើរ​ឡើង បន្ទាប់​ពី​ប្រើ​ប្រាស់​អស់​ពេញ​មួយ​ថ្ងៃ។ ​វា​ប្រៀប​ដូច​ជា​ការ​ម៉ាស្សា​ស្បែក​ក្បាល និង​ប្រព័ន្ធ​ចងចាំ​របស់​មនុស្ស​ផង​ដែរ។
២-ដេក​បញ្ឈរ​ជើង​ឡើង​លើ (ជួយ​សម្រក​ខ្លាញ់​កំភួន​ជើង)
ដេក​ផ្ទាល់​នឹង​ឥដ្ឋ ឬ​គ្រែ​ ដោយ​ខិត​គូទ​ឱ្យ​ដល់​ជញ្ជាំង ហើយ​បញ្ឈរ​ជើង​ទាំង​ពីរ​ផ្អែក​នឹង​ជញ្ជាំង​ឱ្យ​ត្រង់​។ បន្ទាប់​មក​ កម្រើក​ជើង​ទាំង​ពីរ​នោះ​ទៅ​ជា ៩០​ដឺក្រេ ៤៥​ដឺក្រេ និង​៣០​ដឺក្រេ ដោយ​ក្នុង​មួយ​រង្វាស់​ធ្វើ​ឱ្យ​បាន​៣០​វិនាទី​ទៅ​១​នាទី​ អាស្រ័យ​តាម​ការ​ទ្រាំ​ទ្រ​បាន​។ លំហាត់​ប្រាណ​បែប​នេះ​ជួយ​បន្តឹង​សាច់ដុំ និង​សម្រក​ខ្លាញ់​ជើង​បាន​។
៣-ម៉ាស្សា​ពោះ​ (រំញោច​ស្បែក​ពោះ តម្រង់​នោម និង​បេះ​ដូង)
ការ​ម៉ាស្សា​នេះ​ជួយ​កាត់បន្ថយ​ការ​រាំងស្ទះ ​សម្រួល​ការ​បញ្ចេញ​កាក​សំណល់​មក​ក្រៅ​រាងកាយ និង​កាត់​បន្ថយ​អាការៈ​អស់​កម្លាំង​បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ក្រៅ​ពី​នេះ វា​ក៏​អាច​ជួយ​បញ្ចុះ​ខ្លាញ់​ក្បាល​ពោះ និង​ធ្វើ​ឱ្យ​ខ្លាញ់​ក្នុង​រាងកាយ​ដើរ​បាន​ល្អ​ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ទៀត​ផង។ ​​
វិធីសាស្ត្រ​ម៉ាស្សា គឺ​គេង​លើ​គ្រែ យក​ដៃ​មក​ដាក់​លើ​ពោះ។ ឈ្លី​ដោយ​ប្រើ​គន្លាក់​ម្រាម​ដៃ​អូស​ពី​ផ្ទៃ​នៃ​ពោះ​មក​រក​ផ្ចិត តែ​ត្រូវ​ធ្វើ​ក្នុង​ទិស​ដៅ​តែ​មួយ​ប៉ុណ្ណោះ ហើយ​ធ្វើ​បញ្ច្រាស​ចុះ​ឡើង។
៤-លើក​ដៃ​ឱ្យ​ត្រង់​ ពត់​ខ្លួន​ (ពន្លូត​សរសៃ​ពួរ និង​បង្កើន​អាយុ​រំពឹង​ទុក​ឱ្យ​បាន​យូរ​
លាត​ដៃ​ឡើង​លើ​ស្រប​នឹង​ស្មា​គឺ​ជា​លំហាត់​ប្រាណ​ដ៏​ងាយ​បំផុត​សម្រាប់​អ្នក​គ្មាន​ពេល​ច្រើន​។ ​វិធី​នេះ​ជួយ​សម្រួល​លំហូរ​ឈាម​ក្នុង​រាងកាយ ជួយ​ឱ្យ​គេង​លក់​ស្រួល​និង​ស្កប់ស្កល់ កាត់​បន្ថយ​ភាព​តាន​តឹង​។ សម្រាប់​នារីៗ​ វា​ជួយ​កាត់​បន្ថយ​ដំណើរ​នៃ​ការ​អស់​រដូវ។
វិធីសាស្ត្រ​គឺ​អង្គុយ​ឱ្យ​ត្រង់​ខ្លួន លើក​ដៃ​ពត់​ឡើង​លើ​ឱ្យ​ត្រង់​ស្រប​គ្នា ព្យាយាម​ស្រូប​ខ្យល់​វែងៗ ហើយ​បន្ធូរ​មក​វិញ​យឺតៗ។ ធ្វើ​បែប​នេះ​ឱ្យ​បាន​ច្រើន​ដង​មុន​ពេល​ចូល​គេង។
៥-ត្រាំ​ជើង​ក្នុង​ទឹក​ក្ដៅ (សម្រួល​ចរន្ត​ឈាម)
ជើង​គឺ​ជា​អវៈយវៈ​ដែល​នៅ​ឆ្ងាយ​ពី​បេះដូង ដែល​ពិបាក​ក្នុង​ការ​ទទួល​អុកស៊ីសែន និង​ឈាម​។ ក្នុង​ខែ​ត្រជាក់ សរសៃ​ឈាម​ប្រែ​ទៅ​ជា​រួម ពិបាក​នាំ​ឈាម​ទៅ​ផ្គត់ផ្គង់​រាងកាយ​បាន​គ្រប់គ្រាន់។ កាល​ណា​ឈាម​ផ្គត់ផ្គង់​ផ្នែក​ជើង​មិន​គ្រប់​គ្រាន់ វា​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដំណើរ​ការ​ផ្សេង​ទៀត​ដូច​ជា ថ្លើម និង​តម្រង់​នោម​ជាដើម។​ ហេតុ​នេះ​ហើយ ការ​ត្រាំ​ទឹក​ក្ដៅ​មុន​ពេល​ចូល​គេង​នឹង​ជួយ​ឱ្យ​ឈាម​រត់​បាន​ស្រួល និង​រំសាយ​អារម្មណ៍​អស់​កម្លាំង​បាន៕​

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top