តើអ្វីខ្លះទៅដែលគូស្នេហ៍តែងត្រូវការ? ខាងក្រោម កញ្ញា នឹងបង្ហាញចម្លើយយ៉ាងក្បោះក្បាយ ហើយតម្រូវការទាំងនោះ នឹងជួយឲ្យសម្ពន្ធភាពពួកគេកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៖
១.សន្តិភាព
អ្វីដែលជារបស់សំខាន់បំផុតក្នុងទំនាក់ទំនងស្នេហានោះ គឺការស្រលាញ់គ្នាប្រកបដោយសន្តិភាព មានទាំងផ្លូវកាយ និងផ្លូវចិត្ត។ សន្តិភាពផ្លូវចិត្តនោះគឺសំដៅដល់ការទុកចិត្តគ្នា ហើយសន្តិភាពផ្លូវកាយ គឺការគ្មានអំពើហិង្សាលើគ្នា។
២.ចេះសម្របតាមគ្នា
សន្តិភាពតែមួយមុខមិនទាន់គ្រប់គ្រាន់ឡើយ ការចេះសម្របតាមគ្នាទៅវិញទៅមក ព្រោះថាបើមិនចេះបណ្ដោយតាមគ្នាខ្លះទេ ស្នេហាក៏មិនអាចរលូនបានដែរ។
៣.មិនបាច់ល្អឥតខ្ចោះ តែចេះកែកំហុស
ត្រូវចាំថាគ្មាននរណាម្នាក់មានភាពល្អឥតខ្ចោះឡើយ តែបើពួកគេចេះទទួលនូវអ្វីដែលបានធ្វើ ទើបជារឿងចាំបាច់ក្នុងទំនាក់ទំនង។
៤.បែងចែកការងាររបស់ខ្លួន
ដើម្បីឲ្យជីវិតស្នេហាមានសុភមង្គល អ្នកទាំងពីរត្រូវចេះបែងចែកពេលវេលាផ្ទាល់ខ្លួន និងការងារឲ្យបានល្អ។ ព្រោះដៃគូនឹងមិនមានការអាក់អន់ចិត្តអ្វីឡើយ ហើយការងារក៏រលូនទៅទៀត។
៥.ពេលវេលាផ្ទាល់ខ្លួន
ក្រៅពីឲ្យពេលទៅដៃគូ និងការងារ អ្នកក៏គួរតែគិតគូរពីពេលវេលាផ្ទាល់ខ្លួនដែរ។ មនុស្សម្នាក់ៗតែងមានជីវិតឯកជនរបស់ខ្លួន ដោយនៅឆ្ងាយពីស្នេហា និងការងារ ទើបពួកគេអាចរកឃើញគំនិតថ្មីៗបានទៀត។
៦.ប្រាក់
ដូចសុភាសិតគេពោលថា "លុយមិនអាចទិញស្នេហាបានឡើយ តែអត់លុយក៏ប្រាកដជាអត់ស្នេហាដែរហើយ"។ ប្រសិនបើអ្នកគ្មានអ្វីក្នុងខ្លួនសោះ ច្បាស់ណាស់ថាទំនាក់ទំនងអ្នកទាំងពីរមិនអាចទៅមុខរួចឡើយ៕

