ចង់បានស្បែកសភ្លឺថ្លាពីក្នុងខ្លួនចេញមកក្រៅ ងាយស្រួលហើយលឿនទេ។ អ្នកគូរតែសាកល្បងវិធីសាស្ត្រងាយៗដោយប្រើបន្លែនិងផ្លែឈើ ៤ មុខនេះ។ បន្លែនិងផ្លែឈើទាំង ៤មុខរួមមាន ក្រូច ២ ផ្លែ ត្រសក់ ១ ផ្លែ ការ៉ុត ១ ផ្លែ និងប៉េងប៉ោះ ២ ផ្លែ។ បន្លែ និងផ្លែឈើ ៤ មុខនេះសម្បូរទៅដោយវីតាមីន C B B6 ជាមួយ Fiber ដែលជួយឲ្យស្បែកសរភ្លឺថ្លាព្រមជាមួយមាន សុខភាពល្អ។
របៀបធ្វើគឺហាន់ប៉េងបោះជាដុំតូចៗ កិនក្នុងម៉ាស៊ីនក្រឡុក រួចដាក់មួយអន្លើ។ ហាន់ការ៉ុតនិងត្រសក់ដុំៗដូចគ្នា ដាក់ក្នុងម៉ាស៊ីនក្រឡុកហើយចាក់បេងបោះក្រឡុកចូលទៅច្របាច់ក្រូច២ផ្លែនោះចូល ក្រឡុកឲ្យសព្វសឹមចាក់ដាក់កែវ ជាការស្រេច។
ញ៉ាំភេសជ្ជៈនេះមួយថ្ងៃម្ដងជាប្រចាំនឹងដឹងលទ្ធផល ដោយសារតែវីតាមីនក្នុងគ្រឿងផ្សំនីមួយៗសុទ្ធតែជួយបំប៉នពណ៌សម្បុរនៃស្បែកដូចជា៖
១. ប៉េងប៉ោះ
ផ្លែប៉េងប៉ោះ មានសារជាតិប្រឆាំងអុកស៊ីតកម្មដែលជំនួយស្បែកឲ្យតឹងស្អាត។ ប៉េងប៉ោះមានវីតាមីន C វីតាមីន B6 និងជាតិ thiamine ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ហើយវីតាមីន C ផងដែរជួយឲ្យស្បែកសរភ្លឺថ្លា។
២. ការ៉ុត
ការ៉ុតផ្ទុកជាតិកាកសរសៃ និ ងBeta-Carotene ដែលជួយសម្អាតស្បែកខាងក្នុង និងវីតាមីន C ជួយឲ្យកាត់បន្ថយអុចខ្មៅនិងធ្វើឲ្យស្បែកសរស្អាត។
៣. ត្រសក់
វីតាមីន B ក្នុងត្រសក់ជួយធ្វើឲ្យស្បែកតឹងមត់រលោង ការពារជ្រូញថែមទាំងជួយប្រព័ន្ធរំលាយអាហារផងដែរ។
៤. ក្រូច
ក្រូចសំបូរទៅដោយវីតាមីន C ដែលជួយខ្លាំងក្នុងការបំប៉នស្បែកឲ្យសរភ្លឺចែងចាំង៕

