សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




រមាស់​ស្បែក​ពោះ​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ស្រី​ជួប​ប្រទះ ហើយ​ការរមាស់បែបនេះ កាលណាយើងអេះវាយូរទៅ បណ្ដាលឱ្យចេញសង្វារ។ ដឹង​ស្រាប់​ហើយ​ថា​សង្វារ​នេះ​គឺ​ជា​សត្រូវ​ជាមួយ​មនុស្ស​ស្រី ព្រោះ​វា​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់ជំនឿចិត្ត​លើ​រូបរាង​ខ្លួន​ឯង។ ដើម្បី​កម្ចាត់​ការ​រមាស់​ស្បែក​ពោះ​នេះ​ កញ្ញា​ មាន​វិធី​សាស្ត្រ ៥​យ៉ាង​ដែល​នារី​អាច​សាកល្បង​បាន ៖
១. ប្រទាល​កន្ទុយក្រពើ
ប្រទាល​កន្ទុយក្រពើ​មាន​ជាតិសំណើម​ដែលអាច​ប្រឆាំងនឹងមេរោគ​រមាស់​ស្បែក​ពោះ​នេះ​បាន។ លាប​សាច់​ប្រទាល​កន្ទុយក្រពើ​ស្រស់ៗ​ទៅ​លើ​ស្បែក​ពោះ​ទុក ១០ ទៅ​២០​នាទី​សឹម​លាង​ចេញ ដើម្បី​បន្ថយការរមាស់ និងស្បែកឆាប់ប្រតិកម្ម។ វាមាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើក្នុងអំឡុងពេលមានផ្ទៃពោះ ដោយ​មិន​បាច់​បារម្ភ​ថា​វា​មាន​ផល​ប៉ះពាល់​នោះ​ទេ។ ធ្វើ​បែប​នេះ​១អាទិត្យ ២​ដង។
២. ម្សៅ​សូដា
ម្សៅ​សូដា​អាច​ជួយ​ឲ្យ​អ្នក​មាន​ផ្ទៃពោះ​ធូរស្បើយភ្លាមៗពីការរមាស់និងក្រហម។ វាជួយ​សម្អាត​ស្បែក និង​កម្ចាត់​សារជាតិ​ពុល​ចេញ​ពីស្បែក​ដែល​អាច​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ លាយ ២ទៅ៣ ស្លាបព្រាកាហ្វេនៃ​ម្សៅ​សូដា​ជាមួយទឹក​កូរ​ឲ្យ​ខាប់​ល្មម បន្ទាប់​មក​ លាប​នៅ​​លើ​កន្លែង​ដែល​រមាស់​ខ្លាំង ទុកចោល ១៥ ទៅ​២០​នាទី​សឹម​លាង​ទឹក​ចេញ។
៣. យ៉ាអួ
យ៉ាអួគឺជា​គ្រឿង​ផ្សំ​ដ៏ពេញនិយមបំផុតសម្រាប់​កម្ចាត់​ការឆ្លងមេរោគផ្សិតដែលបណ្តាលឱ្យរមាស់នៅជុំវិញ​ស្បែក​ពោះ​ ឬ​ប្រដាប់បន្តពូជ។ យ៉ាអួមិន​ត្រឹមតែ​ធ្វើឲ្យ​ស្បែក​របស់អ្នកត្រជាក់ប៉ុណ្ណោះទេ តែវាធ្វើឱ្យស្បែកស្រស់ថ្លា​ មានសំណើម​បំបាត់​ការ​រមាស់ ការ​រលាក។
៤. ប្រេងដូង
ប្រេងដូងគឺជាគ្រឿង​ថែរក្សា​ស្បែក​ដ៏​ល្អ​សម្រាប់ស្បែកស្ងួតនិងបញ្ហាស្បែករមាស់។ ការខ្វះជាតិទឹក​គឺជារឿងធម្មតាក្នុងអំឡុងពេលមានផ្ទៃពោះ​ហើយវាអាចបណ្តាលឲ្យ​ស្បែករមាស់។ ការ​លាប​មិនត្រឹមតែផ្ដល់​សំណើមនោះទេ វាក៏ជាភ្នាក់ងារអង់ទីប៊ីយ៉ូទិកដ៏មានប្រសិទ្ធភាពដែលជួយសំអាតការឆ្លងមេរោគបាក់តេរីឬផ្សិតនៅលើស្បែក​ផង​ដែរ។
៥. ទឹកក្រូច​ឆ្មារ
ទឹកក្រូចគឺសំបូរវីតាមីន C និងត្រូវបានគេដឹង​ថា​វា​មាន​អត្ថប្រយោជន៍ស្បែកយ៉ាង​ប្រសើរ។ វាមិនត្រឹមតែផ្តល់ឱ្យអ្នកនូវស្បែកដ៏ល្អ​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបំបាត់ការរមាស់ផងដែរ។ ទឹកក្រូចគឺមានជាតិអាស៊ីតធម្មជាតិ ដែលអាចធ្វើអោយស្បែកឆាប់​ប្រតិកម្ម​ដូច្នេះ​ នៅពេលអ្នកចង់ប្រើទឹក​ក្រូច​ឆ្មារ នៅលើស្បែកអ្នក​ត្រូវលាយវាជាមួយទឹ​កហើយប្រើវាតិចតួច​បាន​ហើយ៕

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top