ពេលដើរលេងខាងក្រៅ ហើយកំពុងហត់ផងនោះ ស្រាប់តែមានខ្យល់បក់ប៉ះផ្ទៃមុខ អ្នកច្បាស់ជាមានអារម្មណ៍ថាស្រស់ស្រាយណាស់មែនទេ?
គ្រប់គ្នាបានដឹងហើយថាខ្យល់ក្នុងបរិយាកាសទីក្រុងមិនបរិសុទ្ធដូចនៅតាមឆ្នេរសមុទ្រ ឬ វាលស្រែឡើយ។ វាពោរពេញដោយជាតិពុលដែលចេញពីផ្សែងថយន្ត ធូលីដី និងកាកសំណល់កខ្វក់ជាច្រើនទៀតដែលមិនបានវេចខ្ចប់ស្អាតនៅតាមផ្ទះ ឬហាងជាដើម។ រួមផ្សំនឹងកម្តៅថ្ងៃក្តៅហែងនៅស្រុកយើងផង ទាំងនេះជាមូលហេតុចម្បងមួយធ្វើឲ្យអ្នកឡើងខ្លាញ់ដែលអាចបង្កឲ្យស្បែកស្រអាប់ ឬឡើងមុនជាដើម។
តែកុំទាន់បារម្ភពេក ព្រោះថាស្បែកដែលមានសុខភាពល្អ មានសមត្ថភាពគ្រប់គ្រាន់ការពារខ្លួនឯងពីផលប៉ះពាល់អវិជ្ជមានដែលរៀបរាប់ខាងលើបាន។ ដូច្នេះហើយទើបពេលខ្លះអ្នកបានដើរឆ្លងកាត់កន្លែងមានក្លិនមិនល្អ និងធូលីដីហុយខ្លាំងក៏មិនមានអ្វីកើតឡើងលើស្បែកអ្នកឡើយ។
- សំនួរ ៖ តើអ្នកត្រូវធ្វើបែបណាដើម្បីឲ្យស្បែកមានសុខភាពល្អ?
ចម្លើយ៖ អ្នកត្រូវលាងសម្អាតមុខរាល់ពេលត្រលប់ចូលផ្ទះ ឬ ពេលដែលយល់ថាបានមុខមានភាពកខ្វក់ខ្លាំង ដោយប្រើហ្វូមលាងមុខដែលអាចលាងសម្អាតចូលជ្រៅទៅក្នុងស្បែក គឺ Pond's Pure White ជាជម្រើសល្អបំផុតព្រោះ ផលិតផលនេះ មានចំណុខពិសេសជាងហ្វូមលាងមុខធម្មតា ដោយសារវាផ្សំពី Activate Carbon Charcoal ដែលអាចសម្អាតស្បែកបានយ៉ាងស្អាតល្អពីស្រទាប់ស្បែកខាងក្នុង។ ហើយក្រោយពេលលាងសម្អាតមុខរួច អ្នកគួរប្រើក្រែមលាបបំប៉នស្បែកមុខជំនួយឲ្យមានសំណើមជាប្រចាំ។
ការលាងសម្អាតមុខនឹងទឹកធម្មតាមិនអាចសម្អាតធូលីដី និងសំណល់កខ្វក់ទាំងនោះបានអស់ល្អឡើយ។ រាល់ថ្ងៃយើងមិនអាចមើលឃើញមេរោគក្នុងបរិយាកាសបានទេ យល់ល្អត្រូវលាងសម្អាតឲ្យស្អាតត្រឹមត្រូវដើម្បីការពារស្បែកជាប្រចាំ កុំទុកដល់ស្បែកមានបញ្ហាទើបរកដំណោះស្រាយ។
ត្រូវចាំថាគ្មានអ្នកណាម្នាក់កើតមកមានស្បែកស្រស់ស្អាតរហូតដោយមិនប្រើផលិតផលថែសម្រស់ជំនួយឡើយ។ សម្រស់ទាមទារការថែទាំជាប្រចាំដើម្បី អាចស្រស់ស្អាតរាល់ថ្ងៃ ចំណុចល្អនោះ បើអ្នកមានផ្ទៃមុខប្រកបដោយសុខភាពល្អ ការថែទាំក៏សាមញ្ញ មិនចាំបាច់ត្រូវស្មុគស្មាញពិបាក Make up យូរៗ ឬប្រើផលិតផលច្រើនមុខ ច្រើនតង់ដែរ៕

