សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




ប្ដី​ប្រពន្ធ​ដែល​ទើប​មាន​កូន​តូច​ថ្មី​ថ្មោង​ ខ្លោច​ចិត្ត​អាណិត​កូន​ពេល​យំ​ខ្លាំង​ម្ដងៗ​កំឡុង​ពេល​ចាក់​វ៉ាក់សាំង​។​ ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​ គឺ​សំខាន់​ និង​ចាំ​បាច់​ខ្លាំង​ណាស់​ ដូច្នេះ​ម្ដាយ​ឲពុក​អាច​ជួយ​កាត់​បន្ថយ​អាការ​ឈឺ​របស់​កូន​តូច​តាម​វិធី​ ៥ ​យ៉ាង​នេះ៖
១.​ ឱបកូន​ពេល​ត្រូវ​ចាក់​ថ្នាំ
ដល់​វេន​ពេទ្យ​ហៅ​ឈ្មោះ​កូន​ចាក់​វ៉ាក់សាំង​ អ្នក​ត្រូវ​ឱបកូន​ដោយ​ដាក់​មុខ​កូន​មក​ផ្អោប​នៅ​ទ្រូង​ ហើយ​ឱបដៃ​កូន​ថ្នមៗ​កុំ​ឲ្យ​កូន​រើ​។​ នៅ​ពេល​ពេទ្យ​ចាប់​ផ្ដើម​ចាក់​ម្ជុល​ អ្នក​គួរ​ទះ​ខ្នង​កូន​តិចៗ​ដើម្បី​បន្លប់​ កូន​នឹង​មាន​អារម្មណ៍​កក់​ក្ដៅ។
២.​ យក​របស់​លេង​មក​បន្លប់​ក្រោយ​ចាក់​ថ្នាំ
វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ដែល​ធ្វើ​ឲ្យ​កូន​បាត់​យំ​ ដោយ​គ្រាន់​តែ​អ្នក​យក​របស់​លេង​កូន​ក្មេង​មក​ឲ្យ​ជា​ការ​លួង​ចិត្ត​។​ ម៉ាក់ប៉ា​គួរ​តែ​ចូលរួម​លេង​ជា​មួយ​កូន​ ដើម្បី​ឲ្យ​កូន​ភ្លេច​អស់​ការ​ឈឺ​ចាប់​ទាំង​ឡាយ។
៣.​ ប្រើ​ក្រណាត់​ត្រជាក់​ដាក់​ស្អំ​លើ​ចំណុច​ឈឺ​ចាប់​
ប្រើ​ក្រណាត់​ត្រជាក់​ស្អំ​ត្រង់​កន្លែង​ចាក់​ថ្នាំ​ហើយ​ វា​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​ធ្វើ​ឲ្យ​កូន​តូច​ឈប់​យំ។ តែ​បើ​សិន​ ២៤​ ម៉ោង​កូន​នៅ​តែ​យំ​ ហើយ​ឈឺ​មិន​ព្រម​អន់​ អ្នក​គួរ​តែ​ពិគ្រោះ​ជា​មួយ​ពេទ្យ។​
៤.​ ដាក់​កូន​ដេក​ក្នុង​បន្ទប់​ស្ងាត់
ពេល​ចាក់​ថ្នាំ​ហើយ​កូន​នឹង​មាន​អាការ​រក​រឿង​ ដោយ​សារ​ការ​ឈឺ​ចាប់​ ដូចនេះ​ពេល​ដល់​ផ្ទះ​វិញ​អ្នក​ត្រូវ​ដាក់​កូន​ឲ្យ​ដេក​ក្នុង​បន្ទប់​ស្ងាត់​ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​ស្ងប់​រហូត​ដេក​លង់​លក់។​
៥.​ បំបៅ​កូន​ក្រោយ​ចាក់​វ៉ាក់សាំង​
វិធី​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​កូន​ដែល​បៅ​ដោះ​ម្ដាយ។​ ក្រោយ​ពេល​ចាក់​ថ្នាំ​រួច​ កូន​និង​យំ​រក​រឿង​ខ្លាំង​តែ​ពេល​អ្នក​ម្ដាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ​អាច​ដោះ​ស្រាយ​បាន​៕

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top