ការរលាកមិនធម្មតាទាំងនេះអាចជះឥទ្ធិពលអវិជ្ជមានដល់មុខងារនីមួយៗ និងធ្វើឲ្យមានជំងឺធ្ងន់ធ្ងរដូចជា ជំងឺរលាកថ្លើម ជំងឺរលាកសន្លាក់ ជំងឺបេះដូង និងមហារីក។ សូមប្រយ័ត្នចំពោះរោគសញ្ញាដូចខាងក្រោមនៃការរលាកមិនប្រក្រតី៖
១.បញ្ហាស្បែក
ប្រសិនបើអ្នកកំពុងប្រយុទ្ធជាមួយស្បែករមាស់ ឬស្បែកក្រហមដែលងាយនឹងហើម និងរលាកនោះ វាអាចជាសញ្ញាមួយនៃរោគរលាកមិនធម្មតា ឬរ៉ាំរ៉ៃ។ បើអ្នកទទួលរងបញ្ហាស្បែករ៉ាំរ៉ៃដូចជាជំងឺស្បែក psoriasis វាជារោគសញ្ញាកាន់តែអាក្រក់ទៅៗហើយ។
២.អស់កម្លាំង
ការអស់កម្លាំង គឺជាសញ្ញានៃស្ថានភាពសុខភាពធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ការរលាករ៉ាំរ៉ៃអាចត្រូវបានផ្សារភ្ជាប់ទៅនឹងការល្ហិតល្ហៃដែរ ព្រោះវាជាការរលាករំខានដល់ចង្វាក់ចរន្តខួរក្បាលដែលគ្រប់គ្រងការគេង និងវដ្ដភ្ញាក់។
៣.ឈឺក្បាលជាប់ជានិច្ច
ការឈឺក្បាលមិនមែនតែងតែជាសូចនាករនៃជំងឺឈឺក្បាលប្រកាំងនោះទេ។ វាអាចប្រាប់អ្នកថា អ្នកកំពុងមានការរលាករ៉ាំរ៉ៃក្នុងរាងកាយ។ ការឈឺក្បាលក៏ជារឿយៗបណ្ដាលមកពីជាតិពុលនៅក្នុងបរិយាកាសដែលធ្វើឲ្យរលាកផងដែរ។
៤.បញ្ហារំលាយអាហារ
ការទល់លាមក ហើមពោះ ឧស្ម័ន រាគ ក្អួតចង្អោរ និងបញ្ហារំលាយអាហារដទៃទៀត ក៏អាចជាសញ្ញានៃការរលាកដែរ។
៥.ទម្ងន់ឡើង
អាហារកែច្នៃជាច្រើនក៏អាចបណ្ដាលឲ្យមានការរលាករ៉ាំរ៉ៃ ប្រសិនបើអ្នកទទួលទានវាច្រើនដងក្នុងមួយសប្ដាហ៍។ លើសពីនេះទៅទៀតវានាំឲ្យមានការឡើងទម្ងន់ជាពិសេសនៅតំបន់ពោះ និងចង្កេះ។ ដូចនេះបើសិនអ្នកមានការលំបាកក្នុងការបញ្ចុះទម្ងន់ នោះអ្នកគួរតែស្វែងរកពីជំងឺរលាកសិនហើយ។
៦.ជាតិស្ករក្នុងឈាមខ្ពស់
ជាតិស្ករក្នុងឈាមខ្ពស់បង្កើនកម្រិតការរលាក cytokines ខ្លាំង៕

